សេវាកម្មបកប្រែសៀវភៅពីភាសាខ្មែរទៅអង់គ្លេស

Khmer Book Translation Services

ProofreadingServices.com បកប្រែសៀវភៅប្រឌិត និងសៀវភៅបែបអប់រំពីភាសាខ្មែរ ទៅអង់គ្លេស ដើម្បីជួយអ្នកនិពន្ធឱ្យមានអ្នកអាន និងជាវសៀវភៅកាន់តែច្រើន។ សេវាកម្មបកប្រែរបស់យើងប្រកបដោយវិជ្ជាជីវៈ គឺធ្វើឡើងដោយមនុស្ស ១០០ ភាគរយ ដោយមិនប្រើកម្មវិធីបកប្រែអ្វីទេ ហើយយើងមានមោទនភាពចំពោះការផ្តល់ការបកប្រែដែលត្រឹមត្រូវដោយមិនប៉ះពាល់ដល់ការបញ្ចេញបញ្ចូល និងរបៀបសរសេររបស់អ្នកនិពន្ធ។

ទាក់ទងមកយើងសម្រាប់សាកសួរតម្លៃបកប្រែផ្នែកអក្សរសាស្ត្រ

ហេតុអ្វីអ្នកត្រូវបកប្រែសៀវភៅពីភាសាខ្មែរទៅអង់គ្លេស?

អ្នកបានចំណាយពេលរាប់ខែ រាប់ឆ្នាំក្នុងការសរសេរសៀវភៅរបស់អ្នក ដូច្នេះហេតុអ្វីបានជាអ្នកដាក់គំនៀបលើសក្តានុពលរបស់វាដោយបោះពុម្ពផ្សាយត្រឹមភាសាខ្មែរ? វិធីល្អបំផុតដើម្បីទាក់ទាញអោយមនុស្សរាប់ពាន់លាននាក់ដែលមិនចេះភាសាខ្មែរ អោយមកអានសៀវភៅរបស់អ្នក គឺតាមរយៈការបកប្រែស្នាដៃរបស់អ្នកទៅជាភាសាអង់គ្លេស។ ជាមួយនឹងការបកប្រែភាសាអង់គ្លេសប្រកបដោយវិជ្ជាជីវៈ អ្នកមិនត្រឹមតែបង្កើនចំនួនអ្នកអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការលក់របស់អ្នកទៀតផង។

តើសេវាកម្មបកប្រែសៀវភៅអ្វីខ្លះដែលយើងខ្ញុំផ្តល់ជូន?

យើងខ្ញុំផ្តល់ជូនការបកប្រែពីខ្មែរទៅអង់គ្លេសបែបអាមេរិក ឬចក្រភពអង់គ្លេស ដោយមានការពិនិត្យមើលដាច់ដោយឡែកពីគ្នាដោយក្រុមភាសាអង់គ្លេសរបស់យើង។ ខណៈពេលដែលក្រុមហ៊ុនបកប្រែផ្សេងទៀតគ្រាន់តែបកប្រែសៀវភៅរបស់អ្នក យើងខ្ញុំបកប្រែអត្ថបទរបស់អ្នក ហើយបញ្ជូនវាទៅអ្នកជំនាញភាសាអង់គ្លេសសម្រាប់ធ្វើការកែសម្រួលបន្ថែមទៀតដើម្បីលុបបំបាត់នូវភាពខុសឆ្គងខាងពាក្យពេច្ច និងរបៀបសរសេរ។ យ៉ាងណាមិញ ProofreadingServices.com បានចាប់ផ្តើមជាអ្នកផ្តល់សេវាពិនិត្យ និងកែសំរួលអត្ថបទ ហើយក្រុមរបស់យើងរួមបញ្ចូលទាំងអ្នកកែសំរួលភាសាអង់គ្លេសល្អបំផុតនៅលើពិភពលោកផងដែរ។

តើយើងខ្ញុំបកប្រែសៀវភៅប្រភេទណាខ្លះ?

យើងខ្ញុំបកប្រែសៀវភៅប្រលោមលោក ស្នាដៃរឿងប្រឌិត សៀវភៅកុមារ និងសៀវភៅជាច្រើនប្រភេទទៀតសម្រាប់អ្នកនិពន្ធមកពីទូទាំងពិភពលោក។ យើងខ្ញុំជំនាញខាង

  • សៀវភៅអក្សរសាស្ត្រ ដូចជា ប្រលោមលោក រឿងប្រឌិតបែបវិទ្យាសាស្ត្រ អាថ៌កំបាំង រឿងប្រលោមលោកមនោសញ្ចេតនា និងរឿងប្រឌិតបែបប្រវត្តិសាស្ត្រ
  • សៀវភៅសិក្សា ដូចជា ទស្សនវិជ្ជា ប្រវត្តិវិទ្យាវិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត
  • សៀវភៅអាជីវកម្ម ដូចជា សៀវភៅអេឡិចត្រូនិចអំពីផលិតភាព សៀវភៅស្តីពីភាពជាអ្នកដឹកនាំ និងផ្សេងៗទៀត

យើងខ្ញុំបានធ្វើការជាមួយអតិថិជនរាប់ពាន់នាក់ ដែលសៀវភៅរបស់ពួកគេគ្របដណ្តប់ប្រភេទ និងប្រធានបទជាច្រើន ដូចជារឿងប្រឌិតបែបយុវវ័យ ប្រវត្តិសាស្ត្រ សៀវភៅធ្វើម្ហូប សៀវភៅអប់រំទាក់ទងនឹងវិទ្យាសាស្ត្រនយោបាយ បច្ចេកវិទ្យា និងសិល្បៈ។ សរុបសេចក្ដីមក បទពិសោធន៍ជាច្រើនឆ្នាំរបស់យើងបូកបញ្ចូលគ្នាជាមួយបណ្តាញអ្នកជំនាញភាសាដ៏ទូលំទូលាយរបស់យើងខ្ញុំមានន័យថា យើងខ្ញុំអាចបកប្រែនិងពិនិត្យសៀវភៅទាំងអស់ មិនថាក្នុងភាសា ឬលើប្រធានបទណាទេ។

ហេតុអ្វីអ្នកត្រូវជ្រើសរើសសេវាកម្មបកប្រែភាសាខ្មែររបស់យើងសម្រាប់សៀវភៅរបស់អ្នក?

នៅឯ ProofreadingServices.com យើងបញ្ជូនសៀវភៅទៅអ្នកបកប្រែអក្សរសាស្ត្រអាជីព មិនមែនអ្នកបកប្រែទូទៅទេ។ អ្នកបកប្រែអក្សរសាស្ត្រដែលមានជំនាញមិនត្រឹមតែបកប្រែតាមពាក្យនោះទេ។​ គេនឹងពិនិត្យមើលពាក្យពេច្ច និងរបៀបសរសេរផ្អែកទៅលើប្រភេទសៀវភៅរបស់អ្នក ហើយបកប្រែដោយរក្សាការបញ្ចេញបញ្ចូល និងរបៀបសរសេររបស់អ្នក

យើងខ្ញុំមានគោលបំណងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកនិពន្ធនៅជុំវិញពិភពលោក ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបកប្រែជាន់ខ្ពស់ និងអ្នកពិនិត្យអត្ថបទភាសាអង់គ្លេស។ មិនថាអ្នករស់នៅទីក្រុងភ្នំពេញ សិរីសោភ័ណ តាខ្មៅ ឬកន្លែងណាក៏ដោយ ការបកប្រែភាសាខ្មែរទៅអង់គ្លេសរបស់យើងខ្ញុំជាមួយនឹង ការពិនិត្យអត្ថបទដាច់ដោយឡែក គឺជាវិធីសាមញ្ញមួយដើម្បីធ្វើអោយមានអ្នកទិញ និងអានសៀវភៅររបស់អ្នងអោយកាន់តែច្រើន។ យើងប្តេជ្ញាថានឹងផ្តល់ជូននូវសេវាកម្មបកប្រែដែលមានគុណភាពខ្ពស់ បូកផ្សំជាមួយសេវាកម្មអតិថិជនអស្ចារ្យ និងតម្លៃសមរម្យ ហើយយើងធានាថាអ្នកនឹងពេញចិត្តនឹងការងាររបស់យើងខ្ញុំ។

ទាក់ទងមកយើងសម្រាប់សាកសួរតម្លៃ